ថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម និងឯកឧត្តម ហ៊ាន វណ្ណហន ប្រធានក្រុមការងារចុះជួយឃុំកៀនជ្រៃ ស្រុកកំពង់សៀម បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គ ចំនួន១ ៦៥២គ្រួសារ មកពីឃុំរំចេក ១២៦គ្រួសារ ឃុំហាន់ជ័យ១២៦គ្រួសារ និងឃុំកៀនជ្រៃ ស្រុកកំពង់សៀម ចំនួន ១ ៤០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម និងមី០១កេស ក្នុងឱកាសនោះ ឯកឧត្តមបានចុះសួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួនពីរគ្រួសារ និងបានឧបត្ថម្ភថវិកាក្នុង ១គ្រួសារទទួលបាន ១ 000 000រៀល សរុប២ ០០០ ០០០រៀល។ បន្ទាប់មក ឯកឧត្តម វេង សាខុន និងឯកឧត្តម ង៉ោ ប៊ុនថាន ប្រធានក្រុមការងារចុះជួយឃុំកោះសំរោង ស្រុកកំពង់សៀម បានជួបសំណេះសំណាល និងថ្លែអំណរគុណដល់សមាជិកបក្សនៅឃុំកោះសំរោង ចំនួន១ ៨៨០នាក់ និបាឧបត្ថម្ភសមាជិកចូលរួមក្នុងម្នាក់ៗថវិកា ២០ ០០០ម៉ឺនរៀល ប្រគេនបច្ច័យវត្ត២ ០០០ ០០០រៀល ប្រគេនព្រះសង្ឃ៥អង្គ បច្ច័យ ១០ ០០០រៀល ជួសជុលរបងសាលាបឋមសិក្សាកោះជ្រូក និងបឋមសិក្សាក្បាលកោះ ថវិកា ២ ០០០ ០០០រៀល ឧបត្ថម្ភកុំព្យូទ័រ និងព្រីនធ័រសាលាឃុំកោះសំរោង និងឧបត្ថម្ភកុំព្យូទ័រ បឋមសិក្សាកោះជ្រូក បឋមសិក្សាព្រះអង្គខ្មៅ ក្នុង១សាលា១គ្រឿង សរុបថវិកា ៤១ ៧០០ ០០០រៀល។ បន្ទាប់មកទៀត ឯកឧត្តម វេង សាខុន និងឯកឧត្តម ហ៊ាន វណ្ណហន បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គ នៅឃុំកោះមិត្ត ស្រុកកំពង់សៀម ចំនួន ១ ៥០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម និងមី០១កេស។