កំពង់ចាម ៖បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី៩ ខែឆ្នាំដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី អញ្ជើញជាកិត្តិយសថតរូប អនុស្សាវរីយ៍ ដើម្បីជាសារចូលរួមបើកយុទ្ធនាកា ១៦ថ្ងៃ នៃការបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំ២០២១ ក្រោមប្រធានបទ ‘’ ពិភពលោកពណ៌ទឹកក្រូច បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីចាប់ពីពេលនេះ ‘’ ។