ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានយកសម្ភារៈពេទ្យមកផ្ដល់ជូនដល់ មណ្ឌលសុខភាពទាំង ៧ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម


ថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៦  ខែសីហា  ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមជនបង្គោលយុវជនចុះជួយស្រុកជើងព្រៃ  បានយកសម្ភារៈពេទ្យមកផ្ដល់ជូនដល់ មណ្ឌលសុខភាពទាំង ៧ ក្នុងស្រុកជើងព្រៃរួមមាន៖ មណ្ឌលសុខភាពខ្នុរដំបងទទួលបាន គ្រែសម្រាក ១ និងប្រដាប់វាស់ឈាម២ មណ្ឌលសុខភាពស្ដើងជ័យ ទទួលបានគ្រែសម្រាក១ និងប្រដាប់វាស់ឈាម២ មណ្ឌលសុខភាពដូនដុំ ទទួលបានគ្រែសម្រាក១ ប្រដាប់វាស់ឈាម២ សម្ភារៈសម្រាល៥ មណ្ឌលសុខភាពសំពងជ័យ ទទួលបានគ្រែសម្រាក១ ប្រដាប់វាស់ឈាម៣ និងសម្ភារៈសម្រាល៣ មណ្ឌលសុខភាពស្អាង ទទួលបានគ្រែសម្រាក១ ប្រដាប់វាស់ឈាម២ និងសម្ភារៈសម្រាល៣ មណ្ឌលសុខភាពព្រីងជ្រុំ ទទួលបានគ្រែសម្រាក១ ប្រដាប់វាស់ឈាម២ និងសម្ភារៈសម្រាល២ និងមណ្ឌលសុខភាពស្គន់ ទទួលបានប្រដាប់វាស់ឈាម២។ បន្ទាប់មក ឯកឧត្តមបានយកអំណោយចែកជូនដល់គ្រួសារក្រីក្រចំនួន ១០០គ្រួសារ ស្មើនឹង ១០ឃុំ ក្នុង ១ឃុំ ១០គ្រួសារដែលក្នុង១គ្រួសារទទូលបានអង្ករ២០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ៣ដប  សាប៊ូ៥ដុំ និងថវិកា ១០០ ០០០រៀល។ បានផ្តល់រទេះរុញចំនួន ១៣ និងឈើច្រត់ចំនួន ៣ ដល់ជនពិការ (ឃុំស្រម៉ររទេះរុញ២ សំពងជ័យរទេះរុញ៤ ត្រពាំងគររទេះរុញ៣ ឈើច្រត់៣ និឃុំសូទិព្វរទេះរុញ៣)។