កិច្ចប្រជុំពិភាក្សាពង្រឹងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនយុវជនរបស់ក្រុមអចិន្ត្រៃយ៍នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម


កំពង់ចាម៖ នៅថ្ងៃពុធ ៤កេីត ខែកក្តិក ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រុមអចិន្ត្រៃយ៍នៃក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្ស ខេត្ត បានអញ្ជេីញដឹកនាំបេីកកិច្ចប្រជុំ ពិនិត្យពិភាក្សាលេីការងារមួយចំនួនក្នុងក្រុមអចិន្ត្រៃយ៍ ដេីម្បីពង្រឹងអង្គការ ចាត់តាំង យុវជន ខេត្ត ។ សមាសភាពអញ្ជេីញចូលរួមប្រជុំរួមមាន៖ អនុប្រធានក្រុមការងារយុវជនគណបក្ស និងសមាជិក សមាជិកានៃក្រុមអចិន្ត្រៃយ៍យុវជនគណបក្សខេត្ត ។

មានប្រសាសន៍ក្នុងឱកាសបេីកអង្គប្រជុំនោះ លោ ក ស្រី សុភ័ក្ត្រ ជាអធិបតី និងជាប្រធានអង្គប្រជុំ បានធ្វេីការគូសបញ្ជក់ច្បាស់ៗ និងម៉ឹងម៉ាត់ ជូនអង្គប្រជុំទាំងមូលថា៖ «ការងារ ពង្រឹង អង្គការ ចាត់តាំង ក្បាលម៉ាស៊ីន យុវជនគឺជារឿងចាំបាច់បំផុត ដេីម្បីសម្រេចបាននូវបេសកកម្មការងារយុវជនខេត្តជូនគណបក្ស។ ដរាបណាក្បាលម៉ាស៊ីនពុំរឹងមាំ កុំនិយាយអំពីរឿងធ្វេីសកម្មភាពអ្វីឡេីយ។ ពួកយេីងត្រូវការសមាសភាពជាយុវជនពិតៗ ដែលមានឆន្ទៈ មុតមាំ»។

របៀបវារៈសំខាន់ៗថ្ងៃនេះ រួមមាន៖ ការប្រកាសទទួលស្គាល់សមាសភាពថ្មីៗតម្លេីងចូលមកក្រុមអចិន្ត្រៃយ៍ក្រុមការងារយុវជនខេត្ត, ការស្នេីសុំបញ្ចូលយុវជនដែលមានសក្តានុពលចូលមកក្នុងក្រុមការងារយុវជនខេត្ត និងពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃនេះ ក្រុមអចិន្ត្រៃយ៍យុវជនគណបក្សខេត្តកំពង់ចាម បានធ្វេីការជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ គ្នា យ៉ាងផុសផុល និង ត្រូវសម្រេចជ្រេីសរេីសសមាសភាពយុវជនមានសក្តានុពល និងសកម្ម ប្រកបដោយឆន្ទៈ បន្ថែមថ្មីៗទៀតចូលបន្ថែមមកក្នុងក្រុមការងារយុវជនគណបក្សខេត្ត ដេីម្បីឆ្លេីយតបបានជាមួយនឹងទំហំ ការងារ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន  ។