កំពង់ចាម៖នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក របស់អភិបាលក្រុង តាមរយៈប្រព័ន្ធ (Online) ក្រោមប្រធានបទ«យើងរួមគ្មានាំមកនូវដំណោះស្រាយសុខភាព»ដែលមានមេដឹកនាំថ្នាក់ក្រោមជាតិ ៧៨នាក់មកពីទីក្រុងចំនួន ៧៨ នៃ១២ ប្រទេស ក្នុងនោះមាន បង់ក្លាដេស កម្ពុជា ឥណ្ឌា ឥណ្ឌូណេស៊ី ឡាវ ម៉ាលេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ហ្វីលីពីន សង្ហបុរី ទីម័រឡេស្តេ និងវៀតណាម ក្នុងកិច្ចប្រជុំនេះក្នុងគោលបំណង ដោះស្រាយវិបត្តិសុខភាពរួមគ្នា ដើម្បីធានាអោយបាននូវវិធីសាស្រ្តរដ្ឋបាលទាំងមូលសម្រាប់ការគ្រប់គ្រងថ្នាំជក់ ការការពារ ចាក់ថ្នាំបង្ការ និងជម្ងឺមិនឆ្លង នៅក្នុងប្រទេសកម្ពុជា និងនៅក្នុង អាស៊ីប៉ាស៉ីហ្វិកទាំងមូល ។