កំពង់ចាម៖នៅព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល គណៈអភិបាល ខេត្តកំពង់ចាម បានអនុញ្ញាតឲ្យកម្មសិក្សា ការី នៃសាលាភូមិន្ទរដ្ឋបាល ដែលជាមន្ត្រីរាជការ ក្នុងខេត្តកំពង់ចាម ជួបសំដែងការគួរសម ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានផ្តល់អនុសាសន៍ បទពិសោធន៍ ការងារថ្មីៗ មកមកបង្ហាញប្រគេន ដល់កម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាល ដើម្បី យកទៅអនុវត្តន៍ការងារប្រកបដោយភាពជោគជ័យ និងប្រសិទ្ធភាពខ្ពស់ ។
នាឱកាសនោះដែរ ឯកឧត្តម អភិបាល ខេត្តកំពង់ចាម បានប្រគេន បច្ច័យ និងថវិកា ដល់ កម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ២៨អង្គនាក់ ដោយ១អង្គ/នាក់ ទទួលបានបច្ច័យ និងថវិកា ១០ម៉ឺន រៀល ផងដែរ ៕