ឯកឧត្តម ហ៊ុន ម៉ាណែត និង ឯកឧត្តម គួច ចំរើន បានអញ្ជើញចុះអំណោយមនុស្សធម៌ នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម


ថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី ២៦  ខែ សីហា    ឆ្នាំ២០១៨ ឯកឧត្តម ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ចាមខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងអភិបាលរងខេត្ត បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារទឹកជំនន់ទន្លេមេគង្គ នៅឃុំកោះសូទិន ស្រុកកោះសូទិន ចំនួន ១ ០៣២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ១យួរ  ទឹកផ្លែឈើ០១កេស និងថ្នាំពេទ្យ០១កញ្ចប់។ បន្ទាប់មក ឯកឧត្តម បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារទឹកជំនន់ទន្លេមេគង្គ នៅឃុំកំពង់រាប ស្រុកកោះសូទិន ចំនួន ៥០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ១យួរ ទឹកផ្លែឈើ០១កេស និងថ្នាំពេទ្យ០១កញ្ចប់។