ថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០១៨
ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម បានចូលជួបសំណេះសំណាល និងការថ្លែងអំណរគុណ សមាជិកបក្សទាំងអស់ និងប្រធានក្រុមបក្ស ឃុំទ្រាន ស្រុកកំពង់សៀម សរុបចំនួន ២ ០៧៥នាក់ ស្រី ១ ៤៥៧នាក់ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភសមាជិកចូលរួមក្នុងម្នាក់ៗទទួលបាន ថវិការចំនួន ២០ ០០០រៀល សរុបថវិកា ៤១ ៥០០ ០០០រៀល។ បន្ទាប់មក ឯកឧត្តម បានចុះពិនិត្យមើលទឹកជំនន់ទន្លេមេគង្គ នៅឃុំកោះទន្ទឹម និងឃុំកោះមិត្ត ស្រុកកំពង់សៀម ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភ ក្រុមប្រឹក្សាឃុំកោះទន្ទឹម ថវិកា ១២០ ០០០រៀល ប្រជាពលរដ្ឋឃុំកោះទន្ទឹម ចំនួន ៤០នាក់ ១ម្នាក់ៗ ថវិកា ១០.០០០រៀល និងឧបត្ថម្ភដល់លោកមេឃុំកោះមិត្ត ថវិកា១០០ដុល្លារ ប្រជាពលរដ្ឋឃុំកោះមិត្តដែលនៅចាំគោ នៅលើទីទួលសុវត្ថិភាពចំនួន ២២នាក់ ១ម្នាក់ៗថវិកា ៤០ ០០០រៀល។ សរុបថវិការួម ៤២ ៩០០ ០០០ រៀល និង១០០ដុល្លា។