កំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និង លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សស្រុកចំការលើ បានអញ្ជេីញចូលរួមជាអធិបតីក្នុងពីធីប្រកាសរៀបចំរចនាសម្ព័ន្ធ ក្បាលម៉ាស៉ីនក្រុមការងារយុវជនគណបក្សស្រុក និងរបៀបរបបធ្វើការងាររបស់ក្រុមការងារយុវជនគណបក្សស្រុកចំការលើ ដែលពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុក។
ក្នុងឱកាសនោះ លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានបញ្ជាក់ជំរុញការពង្រឹងអង្គការចាត់តាំង ក្បាលម៉ាស៉ីន អោយច្បាស់លាស់ និងពិតប្រាកដ ហេីយបន្តយកចិត្តទុកដាក់ខ្ពស់ ទទួលខុសត្រូវការងារខ្ពស់ ជាមួយថ្នាក់ដឹកនាំក្នុងការកសាងកម្លាំង រឹងមាំ និងបណ្តុះឆន្ទៈ ស្មារតី មុតស្រួចក្នុងជួរយុវជននៅតាមក្រុមទទួលបន្ទុករបស់ខ្លួន និងឈានទៅកសាងបញ្ចូលសមាជិកយុវជនបក្ស ថ្មីជានិច្ច ឆ្ពោះទៅគោលជំហរបោះឆ្នោតជូនគណបក្ស គ្រប់ពេលវេលា និងជាយុវជនបន្តវេនការងារ ប្រកបដោយសមត្ថភាព និងគុណធម៌ បម្រេីផលប្រយោជន៍ជាតិខ្មែរ ៕
#kcyអរគុណសន្តិភាព💞🇰🇭