វគ្គខ្លីពង្រឹងសមត្ថភាពក្រុមយុវជនសកម្មKCYនៃផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម នៃក្រុមការងារយុវជនខេត្តកំពង់ចាម


កំពង់ចាម៖ នៅថ្ងៃ សៅរ៍ ទី ០៤ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជេីញជាអធិបតី និងមានមតិសំណេះសំណាលបិទ វគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព ក្រុមយុវជនសកម្មបណ្តាញសង្គម របស់ផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម ខេត្តកំពង់ចាម។

អញ្ជេីញចូលរួមក្នុងកម្មវិធីនេះផងដែរក៏មាន វត្តមានលោក ប៊ិន ឡាដា ប្រធានគណៈកម្មាធិការគណបក្សស្រុក លោក គាំ ធឿន ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ ព្រមទាំង លោក លោកស្រី ដែលជាអាជ្ញាធរមូលដ្ឋានឃុំ ហាន់ជ័យ ស្រុកកំពង់សៀម ផងដែរ។

មានមតិថ្លែងសំណេះសំណាលនោះ ផងដែរ លោក ស្រី សុភ័ក្ត្រ បានជំរុញលេីកទឹកចិត្តក្រុមយុវជនសកម្មបណ្តាញសង្គមKCY បំពេញតួនាទីស្ម័គ្រចិត្តនេះ លេីការងារស្នូល និងសកម្ម ដេីម្បី គាំទ្រ ផ្សព្វផ្សាយ និងការពារគណបក្ស ក្នុងនាមជាយុវជនគណបក្ស។ លោកបានបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជា កេីតចេញពីប្រជាជន រស់នៅជាមួយប្រជាជន និងដេីម្បីប្រជាជន ជានិច្ច មិនថាកាលៈទេសៈណាក៏ដោយ។

សមាសភាពចូលរួមនៅថ្ងៃនេះ មានសិក្ខាកាមចំនួន ៦៤នាក់ បណ្តុះបណ្តាលលេីប្រធានបទ ចំនួន ៣ គឺ៖ -បច្ចេកទេសថតរូបនិងខ្លឹមសារអត្ថបទខ្លី -ឥទ្ធិពលអាក្រក់នៃព័ត៌មានក្លែងក្លាយបំពុលសង្គម និង-តួនាទីភារកិច្ចក្រុមយុវជនKCY។