ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុប្រធានគណបក្សខេត្ត និងអភិបាលរងខេត្ត បានចុះពិនិត្យការដ្ឋាន សាងសង់អគារសាលាបឋមសិក្សាព្នៅកើត និងជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ចៅអធិការ និងគណកម្មការទ្រទ្រង់សាលា នៅវត្តភូមិព្នៅកើត ក្នុងឱកាសនោះ ឯកឧត្តម បានប្រគេនព្រះគ្រូចៅអធិការវត្តនូវបច្ច័យចំនួន ១.០០០.០០០រៀល លោកគ្រូ អ្នកគ្រូ ចំនួន១៣នាក់ ក្នុង១ម្នាក់ៗថវិកា ៥០.០០០រៀល លោកតាគណកម្មការ និងសិស្សសរុប ៦០០.០០០ រៀល សរុបថវិកា ១.៣៥០.០០០រៀល។ ឯកឧត្តម និងឯកឧត្តមអភិបាលរងខេត្ត បានចុះត្រួតពិនិត្យមើលស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេ និងតំបន់ងាយរងគ្រោះនៅស្រុកកំពង់សៀម និងស្រុកកោះសូទិន ។ ឯកឧត្តម ក៍បានផ្តល់ប្រេងម៉ាស៊ូតសម្រាប់បូមទឹកប្រើប្រាស់ប្រចាំថ្ងៃ និងរៀបចំចរន្តអគ្គិសនី(អំពូលភ្លើង) ប៉ុស្តិ៍សុខភាព ព្រមទាំងចាត់កម្លាំងការពារជាប្រចាំ ជូនប្រជាពលរដ្ឋដែលមកស្នាក់នៅបណ្តោះអាសន្ន លើទីទួលសុវត្ថិភាពទួលបេង ឃុំមៀន ស្រុកព្រៃឈរចំនួន ១១២គ្រួសារ ស្មើ៥០២នាក់។