ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ដកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន»


កំពង់ចាម ៖ព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមអធិបតីភាពឯកឧត្តម ផៃ សុីផាន រដ្ឋមន្ត្រៃប្រតិភូអមនាយករដ្ឋមន្ត្រី ។ សិក្ខាសាលានេះប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាខេត្តត្បូងឃ្មុំ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីនៃមន្ទីរ-អង្គភាព ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ៕