កំពង់ចាម៖នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងសហការីអមដោយអាជ្ញាធរស្រុក បាននាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនកម្មការិនីដែលមានជីវភាពជួបការលំបាក ចំនួន៥គ្រួសារ នៅភូមិស្តុកធំ ភូមិខ្ទុំ ភូមិខ្វិត និងឃុំត្រាវភ្នី ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មីជាតិ០១កេស ទឹកត្រី០១យួរ ត្រីខកំប៉ុង០១យួរ ។