ឯកឧត្តម ហ៊ុន ម៉ានិត បានចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំប្រជាពលរដ្ឋឱ្យស្គាល់ពីលេខរៀងរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោត នៅស្រុកចំការលើ ខេត្តកំពង់ចាម


នៅថ្ងៃច័ន្ទ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៨  ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចំការលើ បានចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំប្រជាពលរដ្ឋឱ្យស្គាល់ពីលេខរៀងរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋ និងសមាជិកបក្សចំនួន ២ឃុំ ក្នុងស្រុកចំការលើគឺ៖ ឃុំតាប្រុក ចំនួន៤០១នាក់ និងឃុំស្វាយទាប ចំនួន៧៣១នាក់ ។