ឯកឧត្តម អ៊ុន បាន់ដា អភិបាលខេត្ដកំពង់ចាម អញ្ជើញពិនិត្យស្ថានភាពផ្លូវថ្នល់ដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមកស្ថិតនៅក្នុងសង្កាត់បឹងកុកក្រុងកំពង់ចាម


កំពង់ចាម ៖ឯកឧត្តម អ៊ុន បាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្តមន្ទីរអង្គភាពជំនាញអាជ្ញាធរមូលដ្ឋាននិងមន្ត្រីបច្ចេកទេសអញ្ជើញពិនិត្យស្ថានភាពផ្លូវថ្នល់ដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមកស្ថិតនៅក្នុងសង្កាត់បឹងកុកក្រុងកំពង់ចាមនិងបានជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវខាងលើផងដែរ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានចាត់ឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនសហការជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីបច្ចេកទេសធ្វើការជួសជុលផ្លូវខាងលើឡើងវិញឱ្យបានឆាប់និងការរៀបចំប្រព័ន្ធលូរំដោះទឹកឱ្យបានត្រឹមត្រូវស្របទៅតាមបទដ្ឋានបច្ចេកទេស៕