ពិធីដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម


នៅថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមជនបង្គោលយុវជនគណបក្សថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ និង ឯកឧត្ដម ឡាវ វ៉ាន់ ប្រធានក្រុមជនបង្គោលយុវជនគណបក្សថ្នាក់កណ្តាលចុះជួយស្រុកបាធាយ បានចូលរួមដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលមានយុវជនគណបក្សស្រុកជើងព្រៃ និងស្រុកបាធាយ ចូលរួមចំនួន២.០០០នាក់ រថយន្ត ៨០គ្រឿង ម៉ូតូ ៧៥០គ្រឿង។