កំពង់ចាម៖ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ នេះ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃធ្វើជាអធិបតី
ដឹកនាំ បើកកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំខែតុលា និងទិសដៅអនុវត្តបន្តខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចប្រចាំប្រចាំខែតុលានេះ រដ្ឋបាលស្រុកជេីងព្រៃបានធ្វេីឡេីងជាប្រចាំ ដើម្បីស្តាប់របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈមប្រចាំខែ និងធ្វេីការកំណត់ទិដៅអនុវត្តបន្តខែវិច្ឆិកាឆ្នាំ២០២១ របស់ឃុំ និងការិយាល័យនានារបស់រដ្ឋបាលស្រុក ដែលកិច្ចប្រជុំបានធ្វេីឡេីងនៅសាលប្រជុំរបស់សាលាស្រុកជើងព្រៃ ។
ចុងបញ្ចប់ តំណាងអោយរដ្ឋបាលស្រុកជេីងព្រៃ លោក អូត ឈាងលី បានប្រគល់ថវិកាដែលត្រូវជូនដល់គ្រួសារប្រជាពលរដ្ឋដែលស្លាប់ដោយសារជម្ងឺកូវីដ_១៩ ចំនួន១៩គ្រួសារ ដោយ១គ្រួសារទទួលបានថវិកាចំនួន២ ០០០ ០០០រៀល ដល់រដ្ឋបាលឃុំចំនួន៨ឃុំ ដើម្បីបើកផ្ដល់ជូនដល់គ្រួសារប្រជាពលរដ្ឋដែលស្លាប់ដោយសារជម្ងឺកូវីដ_19 ។