ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យឆ្លងសមិទ្ធិនានា ក្នុងស្រុកកងមាស


នៅថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកងមាស បានអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យឆ្លងសមិទ្ធិនានា និងបុណ្យផ្កាសាមគ្គីនៅវត្តបទុមមុនីវ័ន ឃុំស្តៅលើ ស្រុកកងមាស ដែលមានប្រជាពលរដ្ឋចូលរួមចំនួន១០០នាក់ ។ ក្នុងឱកាសនោះឯកឧត្តម បានប្រគេនបច្ច័យចំនួន ៨.៤០០.០០០ រៀល ចូលបុណ្យផ្កាសាមគ្គីនៅវត្តបទុមមុនីវ័ន ឃុំស្តៅលើ និងបានចូលរួមបុណ្យ ផ្កាសាមគ្គីនៅវត្តកងត្រង់ណឹង ឃុំកងតាណឹង ស្រុកកងមាស ដែលមានប្រជាពលរដ្ឋចូលរួម ចំនួន១៥០នាក់។ ឯកឧត្តម ក៍បានប្រគេនបច្ច័យចំនួន ៤.៨០០.០០០ រៀល ចូលបុណ្យផ្កាសាមគ្គី និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តកងត្រង់ណឹង។ បន្ទាប់មក ឯកឧត្តម បានចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំប្រជាពលរដ្ឋឱ្យស្គាល់ពីលេខរៀង របស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋ និងសមាជិកបក្សភូមិអង្គរបានទី៧, ទី៨, ទី៩  ឃុំអង្គបាន ស្រុកកងមាស ចំនួន ២០០ នាក់ និងបានជួបសំណេះសំណាលជាមួយព្រះចៅអធិការវត្តទាំង៣៤ និងគណៈកម្មការវត្ត លោកអាចារ្យវត្តទាំងអស់ក្នុងស្រុកកងមាស ។