នៅថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធាក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ បានចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំប្រជាពលរដ្ឋឱ្យស្គាល់ពីលេខរៀង របស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋ និងសមាជិកបក្សចំនួន ៣ឃុំ ក្នុងស្រុកព្រៃឈរ គឺ៖ ឃុំបឹងណាយ ចំនួន ៧៨១នាក់ ឃុំគរ ចំនួន៦៣៩នាក់ និងឃុំតុងវ៉ុង ចំនួន ៤០០នាក់ ។