ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ដ​ បានដឹកនាំកិច្ចប្រជុំ ស្តីពីកិច្ចការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១


កំពង់ចាម​៖នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម កៅ សុខអាន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំ ស្តីពីកិច្ចការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់កងកម្លាំងទាំងបី លោកអភិបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធផងដែរ ៕