ឯកឧត្តម ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សមូលដ្ឋាន ក្នុងស្រុកស្ទឹងត្រង់


នៅថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៨ ឯកឧត្តម ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សមូលដ្ឋាន ចំនួន ៣ឃុំ ក្នុងស្រុកស្ទឹងត្រង់ គឺ៖ ឃុំពាមកោះស្នា ឃុំព្រះអណ្តូង និងឃុំខ្ពបតាងួន។ បន្ទាប់មក ឯកឧត្តមអញ្ជើញពិនិត្យមើលនូវវឌ្ឍនភាពនៃការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។