កំពង់ចាម៖នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ នាំយកនូវគ្រឿងឧបភោគ បរិភោគ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ទៅជូនដល់កម្មករ កម្មការិនី រោងចក្រ ដែលកំពុងព្យាបាល និងធ្វើចត្តាឡីស័ក នៅតាមផ្ទះស្ថិតនៅស្រុកព្រៃឈរ ចំនួន ០១គ្រួសារ និងស្រុកកំពង់សៀម ចំនួន ០៤គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ២៥គីឡូ មី០១កេស ទឹកត្រី០១យួរ ត្រីខកំប៉ុង០១យួរ ។