ឯកឧត្តម លូ គឹមឈន់ និងលោកជំទាវ ស្រី គឹមឆយ បានចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំប្រជាពលរដ្ឋឱ្យស្គាល់ពីលេខរៀ ក្នុងស្រុកស្រីសន្ធរ


នៅថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៨ ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ និងលោកជំទាវ ស្រី គឹមឆយ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំប្រជាពលរដ្ឋឱ្យស្គាល់ពីលេខរៀង របស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋ និងសមាជិកបក្សចំនួន ៣ឃុំ ក្នុងស្រុកស្រីសន្ធរ គឺ៖ឃុំមានជ័យ ចំនួន២២៥នាក់ ឃុំព្រែកពោធិ៍ ចំនួន៤៥០នាក់ និងឃុំផ្ទះកណ្តាល ចំនួន១៦៥នាក់។