កំពង់ចាម ៖នៅព្រឹកថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនិងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំប្រកិច្ចជំុបន្ទាន់ ត្រួតពិនិត្យអំពីស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អស់លោកដែលជាថ្នាក់ដឹកនាំ និងសមាជិក នៃគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ -អាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួន ។
នៅក្នុងឳកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានធ្វើការឧបត្ថម្ភនូវថវិកា របស់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលក្រុង ស្រុកទាំង១០ ដោយក្នុង១ ក្រុង/ស្រុកទទួលបានថវិកា ចំនួន ៥ លានរៀល ដើម្បីបម្រើលើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ។