នៅថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ បានចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំប្រជាពលរដ្ឋឱ្យស្គាល់ពីលេខរៀង របស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋ និងសមាជិកបក្សចំនួន ៣ឃុំ ក្នុងស្រុកព្រៃឈរ គឺ៖ ឃុំជ្រៃវៀន ចំនួន ៨១០នាក់ ឃុំថ្មពូន ចំនួន៣៣៥នាក់ និងឃុំខ្វិតធំ ចំនួន ៤៦៧នាក់ ។