ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញពិនិត្យជំនន់ទឹកភ្លៀងដែលបានបណ្តាលឲ្យជន់លិចកំណាត់ផ្លូវជាតិលេខ៦ និងលេខ៧ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម


កំពង់ចាម ៖នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញពិនិត្យជំនន់ទឹកភ្លៀងដែលបានបណ្តាលឲ្យជន់លិចកំណាត់ផ្លូវជាតិលេខ៦ និងលេខ៧ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។

បច្ចុប្បន្នឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជារឲ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញ គ្រឿងចក្រកាយដាក់លូ រំដោះទឹកចេញ ដើម្បីបញ្ចៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។ ចំពោះមធ្យោបាយធ្វើដំណើរ គឺអាចនៅចរាចរបានដដែរ ដោយមានការសម្រួលចរាចរពីកងកម្លាំងសមត្ថកិច្ច ៕