ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជឹញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ កិច្ចប្រជុំបូកសរុបសកម្មភាពគ្រីស្ទបរិស័ទ ប្រចាំឆមាសទី១ ឆ្នាំ២០១៨


នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម  បានអញ្ជឹញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ កិច្ចប្រជុំបូកសរុបសកម្មភាពគ្រីស្ទបរិស័ទ ប្រចាំឆមាសទី១ ឆ្នាំ២០១៨ នៅសណ្ឋារគារ៧មករា ខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំលោកគ្រូ អ្នកគ្រូគង្វាល​ សមាជិកសមាជិការនៃគ្រីស្ទបរិស័ទទូទាំងខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម​ ក៍បានលើកឡើងថា​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនរួមជាតិដែលបានកាន់សាសនាផ្សេងៗដោយមិនប្រកាន់សាសនាមួយឡើយ​ ដូចនៅពេលនេះសាសនាគ្រីស្ទបរិស័ទក៍បានដើរតួក្នុងការកសាខ្លួន​ ឲ្យមនុស្សប្រព្រឹត្តអំពើល្អដើម្បីឲ្យសង្គមមានរីកចម្រើននិងសុខសាន្តកាន់តែប្រសើរឡើង។