———-
កំពង់ចាម៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពង្រឹងអង្គការចាត់តាំងយុវជនគណបក្ស នៅតាមគណបក្សមន្ទីរអង្គភាព និងគ្រឹះស្ថានឧត្តមសិក្សា ដែលកិច្ចប្រជុំនេះ បានធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ។ សមាសភាពដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន ក្រុមការងារនៃផែនរដ្ឋបាល និងហិរញ្ញវត្ថុ ផែនផែនការ និងរបាយការណ៍ ផែនមន្ទីរអង្គភាព ផែនគ្រឹះស្ថានសិក្សា ប្រធានក្រុមការងារយុវជន និងប្រធានក្រុមសកម្មជនយុវជន នៃគណបក្សមន្ទីរអង្គភាព និងគ្រឹះស្ថានឧត្តមសិក្សា។
———-