ឯកឧត្តម កៅ សុខអាន អភិបាលរង បានអញ្ជើញចូលរួមប្រជុំពិភាក្សាជាមួយអង្គការតម្លាភាពកម្ពុជា អំពីសកម្មភាពនៃគម្រោងសាលាអភិបាលកិច្ចដំណាក់កាលទី ២


កំពង់ចាម​៖ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម កៅ សុខអាន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ស្រី កានឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមប្រជុំពិភាក្សាជាមួយអង្គការតម្លាភាពកម្ពុជា អំពីសកម្មភាពនៃគម្រោងសាលាអភិបាលកិច្ចដំណាក់កាលទី ២ កិច្ចប្រជុំនោះមានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធផងដែរ ៕