លោកជំទាវ ខុង ស៊ុនអេង និង ឯកឧត្តម ស្រី កានឿន សមាជិកគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ គណបក្សខេត្តកំពង់ចាម បានផ្តល់ការសំណេះសំណាលដើម្បីអបអររំលឹកខួបទី១០៦ ទិវាអន្តរជាតិនារី ៨ មិនា ដល់មន្ត្រីនៃស្នាក់ការគណបក្សជានារីចំនួន៧នាក់ក្នុងបរិយាកាសស្និទ្ធស្នាលនិងរីករាយ ព្រមទាំងបានប្រគល់ជូននូវអំណោយរបស់ ឯកឧត្តម លន់ ថៃ ប្រធានគណបក្សខេត្ត ជាប្រាក់១០០,០០០៛ សម្រាប់ម្នាក់ៗ។