កំពង់ចាម ៖ដេីម្បីចូលរួមក្នុងកាត់បន្ថយភាពក្រីក្រ ក្នុងកំឡុងពេលកូវីដ ១៩ ក្រុមការងាររដ្ឋាភិបាលចុះជួយស្រុកកំពង់សៀមបានចុះផ្តល់អំណោយ ដ៍ថ្លៃថ្លាពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចែកអំណោយជូនពលរដ្ឋចំនួន២៧គ្រួសារ ដែលរស់នៅក្នុងឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ជាក់ស្ដែង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយស្រុកកំពង់សៀម អមដំណើរដោយលោក លោកស្រី ក្រុមការងារ ចុះជួយឃុំទ្រាន មេឃុំទ្រាន កងកម្លាំង នគរបាល ប៉ុស្តិ៍ រដ្ឋបាលឃុំទ្រាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន យកមកចែកជូនដល់គ្រួសារជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃកំឡុងពេលកូវីដ-១៩ ។ ក្នុងនោះដែរ ឯកឧត្តម បានអំពាវនាវបន្ថែមទៀត ក្នុងការរួមគ្នា ទប់ស្កាត់ បង្កេីនការការពារ អនាម័យ ខ្លួនប្រាណ កុំឲ្យមានការឆ្លងរីករាលដាលជម្ងឺកូវីដ -១៩ដោយអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធាន ការ សុខាភិបាល បីការពារ បីកុំ ។
សូមជម្រាបថា ប្រជាពលរដ្ឋ ចំនួន២៧គ្រួសារដែលធ្វេីចត្តាឡីស័កតាមផ្ទះ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូ មី១កេះ មីមួយកេស និងថវិកាមួយចំនួន។ ក្នុងនោះដែរ ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងក្រុមការងារ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ ខេត្ត ត្បូង ឃ្មុំ ស្រុកជេីងព្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានពាំនាំយកអំពូលសូឡាមួយគ្រឿងជូនដល់សាលាឃុំទ្រាន ដោយឡែក សម្រាប់ឃុំរអាង បានឧបត្ថម្ភ អំពូលសូឡាមួយគ្រឿង កសាងអណ្តូងស្នូបមួយគ្រឿង តម្លៃ៨៥០ដុល្លារ និងបានផ្តល់ថវិកា៥០ម៉ឺន រៀល ដល់ស្នាក់ការឃុំរអាង ដេីម្បីធ្វេីចាត់ចែងការងារទូទៅ ។
បន្ទាប់ពីចែកអំណោយនៅឃុំទ្រានចប់ ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងក្រុមការងារ បានបន្តនាំយកថវិកាចំនួន ៣០០.០០០រៀល របស់ឯកឧត្តម វេង សាខុន និងលោកជំទាវ ម៉ក់ សុីថា និងនិងមានការនិមន្តចូលរួមពីព្រះគ្រូតំណាងចៅអធិការវត្តពោធិមង្គលក្រឡា មានថវិកា ៤០.០០០រៀល មី ១កេះ ទៅជូនលោកយាយ ភួង គីម នៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ៕