អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អញ្ជើញទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣


កំពង់ចាម ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ អញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម រួមនឹងឯកឧត្តម លោកជំទាវ សមាជិកនៃរដ្ឋសភា -ព្រឹទ្ធសភា មណ្ឌលកំពង់ចាម អញ្ជើញទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ អាស្រ្តាហ្សេនីកា (Astrazeneca) ដូសទី៣ ឬដូសជំរុញ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ។