កំពង់ចាម ៖នារសៀលថ្ងៃ ទី០៩ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញចូលរួមផ្ដល់កិច្ចសម្ភាសជាមួយ ក្រុមការងារ គម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា នៃអង្គការវីនរ៉ក់អន្តរជាតិ (WINROCK) ដើម្បីចូលរួមធ្វើការវាយតម្លៃ ពាក់កណ្ដាលអាណត្តិ លើការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ០៥ឆ្នាំ (២០១៩-២០២៣) ស្ដីពីការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស តាមរយៈប្រព័ន្ធវីដេអូ Zoom នៅសាលសាឡុង សាលាខេត្ត។ កិច្ចសម្ភាសមានគោលបំណង៖ ដើម្បីពិនិត្យលើការអនុវត្តការងាររបស់ គ.ខ.ប.ជ ។ ក្នុងឱកាសនោះដែរ លោកជំទាវបានលើកឡើងជាសំណូមពរចំនួន ០៣គឺ៖ ស៉ំឲ្យមានវគ្គបណ្ដុះបណ្ដាលបន្ថែម, ស៉ំឲ្យមានកិច្ចសហប្រតិបត្តការល្អ ក្នុងការជួយជនរងគ្រោះ និងស្នើស៉ំឲ្យមានការសាងសង់ មណ្ឌលស៉ំចតរយៈពេលខ្លី (បដិភាគ)។ កិច្ចសម្ភាស មានការចូលរួមពី លោកស្រីអនុប្រធាន គ.ខ.ប.ជ និងមន្ត្រីចំនួន ០២រូប នៃក្រុមការងារអនុវត្តច្បាប់ និងក្រុមការងារការពារជនរងគ្រោះ របស់ គ.ខ.ប.ជ៕