កំពង់ចាម ៖នៅ ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង ខេត្តកំពង់ចាម និង ជា អនុប្រធាន គណៈកម្មការ ខេត្ត ប្រយុទ្ធប្រឆាំង ជំងឺ កូ វីដ ១៩ តំណាង ដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ ដា អភិបាលខេត្ត កំពង់ចាម បាន ដឹកនាំ ក្រុមការងារ ចុះសួរសុខទុក្ខ និង ពិនិត្យមើល ការអនុវត្ត វិធានការ រដ្ឋបាល ក្នុងការ ការពារ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ ១៩ របស់ ប្រជាពលរដ្ឋ ជាពិសេស អាជីវ ករល ក់ ដូរ ក្នុង ផ្សារ ព្រែក រំដេង និង ផ្សារ ព្រែក ពោធិ៍ ស្រុក ស្រី សន្ធរ ។
លោក ស៊ីម គង់ អភិបាលស្រុក ស្រី សន្ធរ បាន ឲ្យ ដឹងថា ក្នុងការ អញ្ជើញ ចុះ ពិនិត្យ ដោយផ្ទាល់ របស់ ថ្នាក់ដឹកនាំ ខេត្តកំពង់ចាម អំពី ស្ថានភាព នៃ ការអនុវត្ត វិធានការ រដ្ឋបាលខេត្ត ដើម្បី ប្រយុទ្ធប្រឆាំង ជំងឺ កូ វីដ ១៩ នោះ បាន សង្កេតឃើញថា គណ : អាជីវករ និង អាជីវករ បងប្អូន ប្រជាពលរដ្ឋ បាន ចូលរួម អនុវត្តតាម ការណែនាំ របស់ រាជរដ្ឋាភិបាល និង តាម វិធានការណ៍ នានា និង វិធានការណ៍ រដ្ឋបាល របស់ រដ្ឋបាល ខេត្តកំពង់ចាម ដែល បាន ដាក់ចេញ កន្លងមក បាន យ៉ាង ល្អ ពិសេស អនុវត្តតាម វិធានការ ៣ ការពារ និង ៣ កុំ ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលរង ខេត្ត បានមាន ប្រសាសន៍ ក្រើនរំលឹក ដល់ អាជីវករ ក៏ដូចជា ប្រជាពលរដ្ឋ ទាំងអស់ សូមឱ្យ បន្ត អនុវត្ត ឲ្យ បាន ខ្ជាប់ខ្ជួន នូវ រាល់ វិធានការ របស់ រដ្ឋបាល ខេត្តកំពង់ចាម ក៏ដូចជា សារ អប់រំ នានា របស់ រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ដើម្បី រក្សា អោយបាន នូវ សុខមាលភាព ជៀស ផុតពី ជំងឺឆ្លង នានា ជាពិសេស ជំងឺ កូ វីដ ១៩ នេះ កុំ ឲ្យ កើតមាន នៅក្នុង សហគមន៍ យយើង៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម