កំពង់ចាម ៖រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា លើវឌ្ឍនភាពការងារចាក់វ៉ាក់សាំងកូវីដ-១៩ និងបញ្ហាប្រឈមមួយចំនួន ក្រោមអធិបតីភាពលោកជំទាវ វេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមរយៈប្រព័ន្ធវីដេអូ (Zoom meeting) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងលោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាម ។