ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយ និងណែនាំលេខ ៤៦អយក.សណន ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១


កំពង់ចាម៖នៅរសៀលថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពងចាម អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយ និងណែនាំលេខ ៤៦អយក.សណន ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្ដីពីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រិះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យទាប ដល់មន្ទីរអប់រំយុវជន និងកីឡា រាជធានី-ខេត្ត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា តាមប្រព័ន្ធ វីដេអូ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់មន្ត្រីជំនាញនៃមន្ទីរអប់រំយុជន និងកីឡាខេត្ត ផងដែរ។