ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនៅអំណោយផ្តល់ជូនក្រុមការងារ និងកងកម្លាំងដែលកំពុងប្រចាំការនៅទីតាំងបិទខ្ទប់ភូមិទទោល ឃុំគោករវៀង


នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនៅអំណោយរួមមាន៖
– ម៉ាស ចំនួន១កេសធំ
– ជែលលាងសម្អាតដៃ ចំនួន៣កេសធំ
– មីជាតិ ចំនួន១០កេស
– អង្ករចំនួន ២០០គីឡូក្រាម
– និងថវិកាចំនួន ៤ ០០០ ០០០រៀល ។


ផ្តល់ជូនក្រុមការងារ និងកងកម្លាំងដែលកំពុងប្រចាំការនៅទីតាំងបិទខ្ទប់ភូមិទទោល ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្ត ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិបាលខេត្ត និងបានណែនាំដល់ក្រុមការងារត្រូវតែអនុវត្តអោយបានល្អប្រសើរនូវសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិទទោលនេះ ដែលរដ្ឋបាលខេត្តបានដាក់ចេញកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១គន្លងទៅក្នុងគោលដៅកាត់ផ្តាច់នូវខ្សែចម្លងនៃជំងឺឆ្លងកាចសាហាវកូវីដ-១៩ ជាពិសេសប្រភេទ ដែលតា ( Delta) នេះតែម្តង ។