កំពង់ចាម ៖នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត នាំយកសម្ភារៈប្រគល់ជូនរដ្ឋបាល ស្រុក កំពង់សៀម ដើម្បីប្រើប្រាស់ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម បានឲ្យដឹងថា ដោយមានការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្ត ក្នុងការទប់ស្កាត់នៅការរីករាលដាលនៃជំងឺ កូវីដ-១៩ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលស្រុកកំពង់សៀម បានទទួល ម៉ាស៊ីនសម្រាប់បាញ់សម្លាប់មេរោគ ចំនួន ០១គ្រឿង អាល់កុលចំនួន ២កាន ( ៦០លីត្រ) ម៉ាស់ចំនួន ១កេសធំ ពីលោកជំទាវ ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្ត ដែលជាអំណោយដ៏ថ្លៃថ្លារបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។
ជាមួយគ្នានោះដែរ លោកអភិបាលស្រុក ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តទាំងអស់ ដែលតែងតែគិតគូរ និងឧបត្ថម្ភជាសម្ភារៈប្រើប្រាស់ ក្នុងពេលនេះ ក៏ដូចជាពេលកន្លងមក ក្នុងកិច្ចដំណើរទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។