នៅថ្ងៃទី ២៦ ខែករា ឆ្នាំ២០១៧ វេលាម៉ោង ៨:០០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន១៥៥៥នាក់ ស្រី ៨៧២នាក់ ដែលបានអញ្ជើញមកជួបជុំនៅវត្តគរ ឃុំគរ ស្រុកព្រៃឈរខេត្តកំពង់ចាម ។ អញ្ជើញអមដំណើរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក្នុងឱកាសនោះដែរមាន៖ ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងស្រុកព្រៃឈរ ក្រុមការងារចុះជួយស្រុកព្រៃឈរ ប្រធានក្រុមការងារចុះជួយ ឃុំគរ ស្រុកព្រៃឈរ ក្រុមប្រឹក្សាឃុំគរ ។
មានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានលើកឡើងនូវសំណូមពរ៣ចំណុច ជូនដល់ប្រជាជន៖ ១.សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា សមិទ្ធិផលថ្ងៃ៧មករា ឲ្យបានស្ថិតស្ថេរគង់វង់ ជាពិសេសសុខសន្តិភាព ២. សូមបងប្អូនចូលរួមដោះស្រាយការងារសង្គមឲ្យបានល្អ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបាល្អ ៣. ជួយអប់រំក្មេងជំនាន់ក្រោយឲ្យពួកគេបានក្លាយជាពលរដ្ឋល្អ បណ្ដុះស្មារតីស្នេហាជាតិដើម្បីអនាគតប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ។
ក្នុងឱកាសនោះ ឯកឧត្តម បានចែកអំណោយ ជូនដល់ប្រជាពលរដ្ឋដែលបានចូលរួម ក្នុងម្នាកៗទទួលបាន ថវិកា ១០.០០០៛ និងកុមារ ១៤៧ នាក់ ម្នាក់ៗទទួលបាន ៥.០០០៛ ។
ពិធីនេះបានបញ្ចប់នៅវេលាម៉ោង ៩:៣០ នាទី ក្នុងបរិយាកាសសោមនស្សរីករាយ ។