អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំការពារគម្រោងថវិកាចំណូលចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២២


កំពង់ចាម៖នៅសាលាខេត្តកំពង់ចាម រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត -នាយករដ្ឋបាល -ទីចាត់ការហិរញ្ញវត្ថុ -ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំការពារគម្រោងចំណូលចំណាយថវិការបស់រដ្ឋបាលសាលាខេត្តកំពង់ចាម សម្រាប់ឆ្នាំ ២០២២ តាមរយៈប្រព័ន្ធវីដេអូ (Zoom meeting) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។