រដ្ឋបាលខេត្តកំពង់ចាម ទទួលបានជំនួយជាបន្តបន្ទាប់ពី សប្បុរសជនទាំងក្នុង និងក្រៅប្រទេស


កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ -ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលរងនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២១នេះ អញ្ជើញទទួលជំនួយជាបន្តបន្ទាប់ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធជំងឺកូវីដ-១៩ ។

ជំនួយដែលរដ្ឋបាលខេត្តទទួលបាន រួមមានៈ
-ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមការងារ ឧបត្ថម្ភម៉ាសចំនួន ៤០.០០០ម៉ាស -អាកុល ១០កាន -ឧបករណ៍វាស់កំដៅ ១០ដើម និងជែលលាងដៃ (២៥០ml) ចំនួន ១០០ដប ។

-មជ្ឈមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ ឧបត្ថម្ភ -សៀវភៅសរសេ -ខ្មៅដៃ -ប៊ុច -សៀវភៅរឿងនិទាន -ជ័រលុប -ស្បែកជើងឃ្លុប -គូល័រទៀន -ហ្វឺតពណ៌ -កាតាប -បន្ទាត់ និងម៉ាសធ្វើដោយដៃ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន រួមមាន ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមការងារ និងមជ្ឈមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ ដែលបានឧបត្ថម្ភនូវសម្ភារៈបរិក្ខារមួយចំនួន ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីបម្រើឱ្យការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងជួយដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ។

ឯកឧត្តមអភិបាលខេត្ត ថ្លែងបន្តថា អំណោយមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃផងដែរ។