ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលជំនួយសម្ភារៈសិក្សាពីមជ្ឈមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ ដែលជាក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្តកំពង់ចាម


កំពង់ចាម៖នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានអញ្ជើញទទួលជំនួយជាសម្ភារៈសិក្សាចំនួនធំពីមជ្ឈមណ្ឌលស្ម័គ្រចិត្តកូរ៉េ នៅទីក្រុងណាមយ៉ាងជូ សាធារណរដ្ឋកូរ៉េ ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីចាត់ចែងចែកជូនដល់សិស្សានុសិស្សដែលខ្វះខាត ក្នុងខេត្តកំពង់ចាម។

សម្ភារៈដែលរដ្ឋបាលខេត្តទទួលបាននាពេលនោះរួមមាន: សៀវភៅសរសេ -ខ្មៅដៃ -ប៊ុច -សៀវភៅរឿងនិទាន -ជ័រលុប -ស្បែកជើងឃ្លុប -គូល័រទៀន -ហ្វឺតពណ៌ -កាតាប -បន្ទាត់ និងម៉ាសធ្វើដោយដៃ។