លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ដ​បានអញ្ចើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ


កំពង់ចាម៖ នារសៀលថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តតំណាងខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងសហការី នៅថ្ងៃទី២៥ ខែសីហាឆ្នាំ ២០២១ បានអញ្ចើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ជូនក្រុមគ្រួសារ លោកស្រី ឯម ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តចំនួន៥នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋាន ភូមិជ្រោយថ្ម សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

សម្ភារៈដែលត្រូវប្រគល់ជូនក្នុង ០១នាក់ទទួលបាន អង្គរ ២៥គីឡូក្រាម, មីជាតិ ០១កេស, ម៉ាស់ ០១ប្រអប់, និងជែលលាងដៃ ០១ដប ។ ដោយមានការចូលរួមពី លោកស្រីប្រធានមន្ទីរព័ត៌មាន លោកស្រីប្រធានមន្ទីរទំនាក់ទំនងសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រីអភិបាលរងក្រុងព្រមទាំសហការីផងដែរ។

លោកជំទាវប៉ាង ដានី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្តដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខដល់មន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋគ្រប់រូប។

លោកជំទាវបានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្រុមគ្រួសារលោកស្រីឯម ថាវី ត្រូវបន្តអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដើម្បីទទួលបានសុខភាពល្អប្រសើរជៀសផុតពីជំងឺកូវីដ.១៩ ។