កំពង់ចាម៖នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន អនុប្រធានគណៈប្រចាំការ គណបក្សខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសតែតាំងប្រធានគណៈកម្មាធិការគណបក្សប្រជាជន ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកចំការលើ។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុក ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារចុះជួយស្រុក-ឃុំ ក្នុងស្រុកចំការលើ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិការអចិន្ត្រៃយ៍ សមាជិក សមាជិកាគណបក្សខេត្ត-ស្រុក និងមន្ត្រីគណបក្សថ្នាក់មូលដ្ឋានសរុប ជាង១០០ នាក់។
គូសបញ្ជាក់ថា លោក សំ ពិសិដ្ឋ ប្រធានស្តីទី គណៈកម្មាធិការគណបក្ស ស្រុកចំការលើ ត្រូវបានបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សស្រុកចំការលើ ខេត្តកំពង់ចាម។