ក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំរចនាសម្ព័ន្ធអង្គការចាត់តាំងយុវជនគណបក្សប្រជាជន ខេត្តកំពង់ចាម


កំពង់ចាម៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២១ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំរចនាសម្ព័ន្ធអង្គការចាត់តាំងយុវជនគណបក្ស ដែលកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម។

នៅក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមជាគណៈអធិបតីពីឯកឧត្តម ទុំ លឹមយុន ប្រធានគណៈចាត់តាំងគណបក្សខេត្ត និងចូលរួមពីប្រធានគណៈចាត់តាំងគណបក្សក្រុង/ស្រុក និងប្រធានក្រុមការងារយុវជនគណបក្សក្រុង/ស្រុក។