ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២១ និងទិសដៅបន្ត របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣


ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយលោកនាយករដ្ឋបាលសាលាខេត្ត និងលោកប្រធានមន្ទីរអប់រំយុវជននិងកីឡា អញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២១ និងទិសដៅបន្ត របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ និងបើកយុទ្ធនាការអប់រំសង្គម នៃSEA Games-ASEAN Para Games 2023 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ តាមរយៈប្រព័ន្ធវីដេអូ (Zoom meeting)។