លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម​​ បានអញ្ញើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣


នៅព្រឹក ថ្ងៃចន្ទទី១៦ ខែសីហា ឆ្នាំ២០២១ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក និង កងកម្លាំងទាំង៣ បានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី មន្ត្រីសាលាស្រុក ក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ជូនលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីសាលាស្រុក និងក្រុមប្រឹក្សាឃុំ ក្នុងស្រុកកំពង់សៀម នៅសាលាបឋមសិក្សាអង្គរ។

ក្នុងឱកាសនោះផងដែរ លោក អភិបាលស្រុកក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត។ ៣កុំ និង៣ការពារ ។