ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីសន្និសីទសារព័ត៌មាន ដើម្បីបើកយុទ្ធនាការជាតិ ក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩”


បន្ទាប់ពីបញ្ចប់ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទីបី (ដូសជំម្រុញ) ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងក្រុមការងារនៃគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្ត អញ្ជើញចូលរួមកម្មវិធីសន្និសីទសារព័ត៌មាន ដើម្បីបើកយុទ្ធនាការជាតិ ក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាស្រា្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយ:ប្រព័ន្ធវីដេអូរ (Zoom meeting)។