លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម បានជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមគ្រូពេទ្យដែលកំពុងធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យយោធភូមិភាគទី២(ពេទ្យ៧D) និងនាំយកអំណោយ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


កំពង់ចាម ៖ថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ត្រីវេជ្ជបណ្ឌិត ណាំ វណ្ណៈ នាយរងសេនាធិការយោធភូមិភាគទី២ និងជានាយកមន្ទីរពេទ្យយោធភូមិភាគទី២ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក និងក្រុមការងារសាលាស្រុក កងម្លាំងទាំង ០៣ បានជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមគ្រូពេទ្យដែលកំពុងធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យយោធភូមិភាគទី២(ពេទ្យ៧D) និងនាំយកអំណោយ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់សៀម ចែកជូនក្រុមគ្រូពេទ្យ ចំនួន ២០គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស និងត្រីខ ១យួរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក អភិបាលស្រុក ក៏បានពាំនាំនូវការសាកសួរសុខទុក្ខបងប្អូនក្រុមគ្រូពេទ្យពីសំណាក់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់សៀម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត។