នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អមដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលអំណោយពីសមាគមសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ រួមនឹងសប្បុរសជនមួយចំនួន ដែលធ្វើឡើងសាលាខេត្តកំពង់ចាម។
អំណោយដែលរដ្ឋបាលខេត្តទទួលបាននាឱកាសនេះ រួមមាន:
១. សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឧបត្ថម្ភ ទឹកអាកុល ចំនួន ៣.០០០ លីត្រ ។
២. លោក ជា ថុង ប្រធានសាខា Foodpanda សាខាខេត្តកំពង់ចាម ឧបត្ថម្ភម៉ាស ចំនួន ១៥០ ប្រអប់ -ទឹកអាល់កុលចំនួន ៩០ លីត្រ -ដបដាក់អាកុលចំនួន ៣០០ ដប -មីជាតិចំនួន ៣៥ កេស -ទឹកវីតាល់ចំនួន ៣៥ កេស -កាបូបយួរចំនួន ៥០ កាបូប -ដបទឹកក្តៅ ចំនួន ២៤ដប -សៀវភៅចំនួន ៦០ ក្បាល -ឆ័ត្រធំចំនួន ១០ និងផ្លិតបក់ចំនួន ៣០០ ផ្លិត។
៣. នាយកគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងសហការី ឧបត្ថម្ភ ម៉ាសចំនួន ៥.០០០ ម៉ាស -អាកុល ៦០ លីត្រ – ទឹកបរិសុទ្ធចំនួន ២០ កេស និងមីចំនួនជាតិ ១០ កេស។
ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងបន្តថា អំណោយមនុស្សធម៌ដែលសមាគម និងសប្បុរសជនខាងលើបានផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមក្នុង យុទ្ធនាការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលែលជំងឺដ៏កំណាចមួយនេះកំពុងគម្រាមកំហែងដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលផងដែរ៕